ការប្រកួតប្រជែង

ការប្រកួតប្រជែងចំនួនប្រាំមួយនឹងត្រូវរៀបចំឡើងបន្តបន្ទាប់គ្នា ស្របពេលជាមួយការតាំងពិព័រណ៍នៃកម្មវិធី ដែលក្នុងនោះមានដូចជា៖
o ការប្រកួតប្រជែងរូបថត
o ការប្រកួតប្រជែង Cover Songs
o ការប្រកួតប្រជែងសិល្បៈកែច្នៃពីក្រមា
o ការប្រកួតប្រជែងគូរគំនូរ
o ការប្រកួតប្រជែងផលិតរឿងខ្លី
o ការប្រកួតលើខ្លឹមសារនៃល្បែងប្រជាប្រិយខ្មែរ

យុវជនទាំងអស់នឹងត្រូវបានជម្រុញលើកទឹកចិត្តឱ្យចូលរួមប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ ហើយនេះក៏ជាឱកាសដ៏ថ្លៃថ្លាមួយក្នុងការបញ្ចេញនូវចំណេះដឹង ចំណេះធ្វើ ភាពប៉ិនប្រសប់ និងពិសេសបំផុតនោះគឺការបង្ហាញទៅកាន់ពិភពលោកថាយុវជនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិនានាមិនចាញ់ប្រទេសជិតខាងដទៃទៀតឡើយ។