កម្ពុជា​នឹង​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ ជា​មួយ​នឹង​ក្រមា​ដែល​វែង​ជាង​គេ​បំផុត​លើ​ពិភព​លោក

  • 13/01/2018
  • ប្រភព : SOVRIN

គ្រាន់​តែ​បើក​ទំព័រ​សករាជ​ថ្មី​នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​បំបែក​ឯកត្តកម្ម​ថ្មី​មួយ​ទៀត​ គឺការ​ត្បាញ​ប្រមា​ដែល​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​និង​មិន​ធ្លាប់​មាន​ឡើយ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ។ ក្រមា​ដែល​វែង​នេះ​មាន​ប្រវែង មួយ​ពាន់​ម៉ែត្រ​ (1,000 meter) ជាមួយ​នឹង​ទទឹង​មួយ​ម៉ែត្រ​ នឹង​បង្ហាញ​ខ្លួនក្នុង​ពេល​ខាង​មុខ​នេះ

កម្ពុជា នឹងបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក បើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ សូមចូលរួមបំបែកកំណត់ត្រាមួយនេះទាំងអស់គ្នា!

(ភ្នំពេញ)៖ យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាត ក្រហម លាយសរ នឹងបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រព្រឹត្តទៅ នៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ។