តើអ្វីទៅជាGoGoCAMBODIA?
GoGoCAMBODIA គឺជាយុទ្ធនាការថ្នាក់ជាតិមួយ ដែលកើតចេញពីឆន្ទៈកូនខ្មែរធ្វើឡើងក្នុងគោលបំណងលើកតម្កើង មោទនភាពជាតិខ្មែរ និងបង្ហាញពីសក្តានុពលរបស់កម្ពុជានៅគ្រប់វិស័យ និងជាវេទិកាសម្រាប់ពួកយើងគ្រប់រូបអាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរក៏ដូចជាមោទនភាពជាតិទៅដល់សហគមន៍អន្តរជាតិ។
តើយុទ្ធនាការGoGoCAMBODIAចាប់ផ្តើមពីពេលណា?
យុទ្ធនាការGoGoCAMBODIAត្រូវបានប្រកាសផ្តើមអនុវត្តកាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នៅក្នុងទីតាំងផ្សារ AEON Mall ដោយមានវត្តមានយុវជនវ័យក្មេង សហគ្រិនជោគជ័យ ជ័យលាភីជាតិ កីឡាករឆ្នើមតារាល្បីៗ និងអ្នកចូលរួមរាប់រយនាក់ផ្សេងទៀត។
តើយុទ្ធនាការ GoGoCAMBODIAមានសារៈសំខាន់បែបណាខ្លះ?
សារៈសំខាន់របស់យុទ្ធនាការGoGoCAMBODIAមានដូចតទៅ៖
- ជាវេទិកាចែករំលែក និងបង្ហាញពីមោទនភាពខ្មែរទៅកាន់ពិភពលោក ទាំងសក្តានុពល និងធនធានដ៏សំបូរបែបរបស់កម្ពុជា។
- បង្កើតអោយមានស្មារតីខិតខំ ព្យាយាមប្រើប្រាស់សមត្ថភាព និងជំនាញដែលខ្លួនមានដើម្បីសម្រេចជោគជ័យធំៗ ថ្មីៗសម្រាប់ខ្លួនឯង និងប្រទេសជាតិ។
ហេតុអ្វីបានជាឈ្មោះយុទ្ធនាការនេះត្រូវបានប្រើប្រាស់ជាភាសាអង់គ្លេស?
ការប្រើប្រាស់ឈ្មោះរបស់យុទ្ធនាការGoGoCAMBODIAជាភាសាអង់គ្លេសត្រូវបានពិភាក្សា និងពិចារណាយ៉ាងល្អិតល្អន់។យុទ្ធនាការGoGoCAMBODIAជាការផ្សារភ្ជាប់កម្ពុជាទៅកាន់សហគមន៍ អន្តរជាតិ និងដើម្បីធ្វើអោយមានភាពទូលំទូលាយក្នុងការស្វែងយល់ទាំងប្រជាជនកម្ពុជា និងជនបរទេសក្នុងអំឡុងពេលភាសាអង់គ្លេសជាភាសាដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោក។
ខ្ញុំមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយយុទ្ធនាការនេះ។ តើខ្ញុំគួរធ្វើដូចម្តេចខ្លះ?
ការចូលរួមរបស់បងប្អូនអាចធ្វើឡើងតាមរូបភាពផ្សេងៗដូចជា៖
១- ចូលទៅកាន់បណ្តាញសង្គម (facebook Instagram) ធ្វើការ post ឬ share នូវអ្វីដែលបង្ហាញពីស្មារតី និងមនសិកា GoGoCAMBODIA របស់បងប្អូន (ទោះជាស្នាដៃបង្កើតរបស់ខ្លួន ឬអ្នកដ៏ទៃដែលបានផ្សព្វផ្សាយក្រោមលក្ខខ័ណ្ឌសាធារណៈ) រួចហើយដាក់សញ្ញា # GoGoCAMBODIA ។ នេះគឺជាអ្វីដែលទាំងអស់គ្នាអាចធ្វើបាន។
២- សូមមេត្តាជួយ like និងតាមដានជាមួយយើងខ្ញុំទាំងអស់គ្នា។ យើងនឹងរៀបចំកម្មវិធីផ្សេងៗតទៅមុខទៀត ឬយើងនឹងចូលរួមជាមួយអ្នកទាំងអស់គ្នា ចំពោះកម្មវិធីដែលអ្នករៀបចំដែលមានស្មារតី ” GoGoCAMBODIA ” ក្នុងនោះ។
តើអ្នកណាជាអ្នកបង្កើតយុទ្ធនាការនេះ?
យុទ្ធនាការGoGoCAMBODIAត្រូវបានផ្តួចផ្តើមឡើងដោយក្រុមយុវជនមួយក្រុមដែលមានស្មារតីចង់បង្ហាញ និងលើកកម្ពស់កម្ពុជាលើឆាកអន្តរជាតិ។
តើយុទ្ធនាការនេះមានលក្ខណៈសំគាល់បែបណាខ្លះ?
យុទ្ធនាការGoGoCAMBODIAមានស្លាកសញ្ញាLOGOសម្គាល់ដូចខាងក្រោម៖
Official Font (ENG): Century Gothic
Official Font (KHM): Kh Boeung
ហេតុអ្វីបានជាចាំបាច់ត្រូវមានផលិតផលសម្រាប់យុទ្ធនាការ GoGoCAMBODIA?
ផលិតផលGoGoCAMBODIAមានគោលបំណងអោយមានការចូលរួមទាំងអស់គ្នា ជា មហាគ្រួសារខ្មែរ ប្រើប្រាស់ផលិតផលដែលបង្ហាញពីមោទនភាពជាតិ និងជា ផលិត ផល អនុស្សាវរីយ៍របស់ជាតិកម្ពុជា។
តើខ្ញុំអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមវិធីណា?
Website: www.gogocambodia.asia
Facebook Page: GoGoCambodia (@gogocambodiaofficial)
Email: admin@gogocambodia.asia
Instagram: @gogocambodia