កម្មវិធី
កម្មវិធីពិព័រណ៍
កម្មវិធីពិព័រណ៍នឹងមានរៀបចំឡើងជារៀងរាល់ថ្ងៃ ដោយមានការដាក់តាំងបង្ហាញពីផលិតផល និងឧបករណ៍ប្រើប្រាស់ផ្សេងៗ ស្នាដៃ និងភាពច្នៃប្រឌិត តាមរយៈពិព័រណ៍ទាំង១០ខុសៗគ្នារួមមាន៖
o ពិព័រណ៍ដំណាក់កាលនៃការត្បាញក្រមា
o ពិព័រណ៍រូបថតក្រមា
o ពីព័រណ៍ច្នៃម៉ូតសម្លៀកបំពាក់ និងការបង្ហាញម៉ូត
o ពិព័រណ៍អបអរសាទរ ថ្ងៃចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
o ពិព័រណ៍សិល្បៈកែច្នៃពីក្រមា
o ពិព័រណ៍អបអរសាទរ ថ្ងៃចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
o ពិព័រណ៍សិទ្ធិនារី
o ពិព័រណ៍អបអរសាទរ ថ្ងៃ១មិថុនា
o ពិព័រណ៍ចូលឆ្នាំខ្មែរ
o ពិព័រណ៍គំនូរ
ពិព័រណ៍នីមួយៗមិនត្រឹមតែសម្រាប់ដាក់តាំងបង្ហាញពីស្នាដៃរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែពិព័រណ៍ទាំងនេះបង្កប់ទៅដោយគោលគំនិតនៃភាពជឿជាក់លើកម្ពុជា ពោលគឺភាពជឿជាក់លើសមត្ថភាព ទេពកោសល្យ ភាពវៃឆ្លាត និងឆន្ទៈដ៏មោះមុតរបស់យុវជនខ្មែរជំនាន់ក្រោយក្នុងការចូលរួមលើកស្ទួយកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ក៏ដូចជាជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាល្បីសុះសាញជាថ្មីម្តងទៀតទូទាំងសកលលោក។