កម្មវិធីនេះកម្មវិធីត្បាញក្រមាខ្មែរដែលវែងបំផុតពុំធ្លាប់មានពីមុនមក ក្នុងគោលបំណងលើកស្ទួយ និងថែរក្សាមរតកកេរដំណែលរបស់ដូនតាយើង ឱ្យពិភពលោកបានស្គាល់ តាមរយៈការប៉ុនប៉ងបំបែកឯតទគ្គកម្មពិភពលោក។ ពួកយើងជឿថាខ្មែរអាចធ្វើបាន។ លោកអ្នកក៏អាចស្វែងយល់បន្ថែមអំពីគោលបំណង និងការរំពឹងទុករបស់កម្មវិធីបាននៅទីនេះ
កម្មវិធីចាប់ផ្ដើមចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ តទៅ។ កម្មវិធីអាចសម្រេចបាន លុះត្រាតែក្រមាដែលពួកយើងត្បាញមានប្រវែងសរុបយ៉ាងតិច ១,០០០ ម៉ែត្រ។​ ពេលវេលាយូរ ឬឆាប់ គឺអាស្រ័យទៅនឹងកាលចូលរួមរបស់ប្អូនទាំងអស់គ្នា។ អាស្រ័យដូច្នេះសូមបងប្អូនទាំងអស់មេត្តាចូលរួមឱ្យបានច្រើនកុះករ ដើម្បីសម្រេចមោទនភាពថ្មីនេះឱ្យបានឆាប់់ទាំងអស់គ្នា។
កម្មវិធីនេះដឹកនាំផ្ដួចផ្ដើមដោយសារចលនា GoGoCambodia ដោយមានការសហការជាមួយស្ថាប័នរដ្ឋ ឯកជន អង្គការ សមាគមន៌នានាទូទាំងប្រទេស រួមគ្នាតែមួយ ព្រោះពួកយើងជឿថាខ្មែអាចធ្វើបាន។ កម្មវិធីនេះមិនមែនជាកម្មវិធីស្វែងរកប្រាក់ចំណេញនោះទេ ។
កម្មវិធីនេះគឺធ្វើឡើងដើម្បីមោទនភាព និងភាពរួបរួមនៃប្រជាជាតិកម្ពុជា ពលរដ្ឋគ្រប់គ្នាមានសិទ្ធចូលរួម ដោយមិនប្រកាន់ ភេទ ពូជសាសន៌ ពណ៌សម្បុរ សាសនា ពិការភាព ឬនិនាការនយោបាយនោះទេ ព្រោះយើងជាមហាគ្រួសារខ្មែរតែមួយ។
ការចូលរួមចំណែករបស់បងប្អូនពិតជាមានតម្លៃណាស់សម្រាប់កម្មវិធី។ បងប្អូនអាចចូលរួមជួយកម្មវិធីគ្រប់រូបភាព ដូចជាការងារស្ម័គ្រចិត្តរបស់កម្មវិធី ការឧបត្ថម្ភជាសម្ភារៈ ម្ហូបអាហារ ឬថវិកា ការសហការជាដៃគូពាណិជ្ជកម្ម ឬការចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីកម្មវិធីនេះទៅកាន់ពិភពលោកតាមរយៈបណ្ដាយសង្គមរបស់បងប្អូន ជាពិសេសការចុះឈ្មោះចូលរួមកម្មវិធី និងការផ្ដល់មតិយោបល់ក្នុងការកែលម្អកម្មវិធីឱ្យប្រសើឡើង។