ទីតាំងកម្មវិធី

ទីកន្លែង៖ វាលព្រះមេរុ (ខាងជើងព្រះបរមរាជវាំង) នៃព្រះរាជាណាចក្រកម្ពុជា ដែលឋិតនៅចំកណ្ដាលនៃរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ជាទីដែលមានភាពងាយស្រួល និងមានជម្រើសជាច្រើនក្នុងការធ្វើដំណើរ។

ពេលវេលាចូលទស្សនា៖ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៨ ព្រឹក រហូតដល់ម៉ោង០៩យប់។

ទំនាក់ទំនងកម្មវិធី៖

លោកអ្នកអាចធ្វើការទំនាក់ទំនងមកកម្មវិធីយើងខ្ញុំនៅទីតាំងរបស់កម្មវិធីដោយផ្ទាល់ តាមរយៈទូរស័ព្ទ ឬតាមទម្រង់បែបបទខាងក្រោមបាន។ លោកអ្នកក៏អាចស្វែងរកចម្លើយនៃចម្ងល់របស់លោកអ្នកក្នុងទំព័រសំណួរចម្លើយទាក់ទងនឹងកម្មវិធីបាន។

ទីតាំងកម្មវិធី៖
វាលព្រះមេរុ (ខាងជើងព្រះបរមរាជវាំង) សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ៖
(+855) 089 572 628

សេវារថយន្តក្រុងសាធារណៈ

សេវារថយន្តក្រុងសាធារៈមានបម្រើចាប់ពីម៉ោង៥ ៣០នាទីព្រឹក រហូតដល់ម៉ោង២០ ៣០នាទី​យប់​ជារៀងរាល់​ថ្ងៃ​។

ចំណត​ដែល​នៅ​ជិត​ទី​តាំង​កម្មវិធី​បំផុត​គឺ​ ចំណត​ទី​៣២​ និង៣៣​ ខ្សែលេខ២។ លោកអ្នក​ក៏អាច​ទាញយកកម្មវិធីស្វែងរកចំណតនៅជិតលោកអ្នកបានតាមរយៈព័ត៌មានខាងក្រោម៖

រ៉ឺម៉កម៉ូតូ

រ៉ីម៉កម៉ូតូ គឺជាមធ្យបាយធ្វើដំណើរដ៏មានប្រជាប្រិយភាពមួយក្នុងរាជធានីភ្នំពេញ។ ជាទូទៅអ្នកអាចស្វែងរករ៉ីម៉កម៉ូតូបានស្ទើរតែគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ អ្នកក៏អាចកក់រ៉ីម៉កម៉ូតូបានតាមរយៈកម្មវិធីក្នុងទូរស័ព្ទរបស់អ្នកបានផងដែរ។
លោកអ្នកអាចទាញយកកម្មវិធីធ្វើដំណើរតាមរយៈព័ត៌មានខាងក្រោម៖

ម៉ូតូឌុប

ម៉ូតូឌុប គឺជាមធ្យោបាយធ្វើដំណើរលឿនបំផុតក្នុងរាជធានីភ្នំពេញ។ លោកអ្នកអាចស្វែងរកម៉ូតូឌុបបានសឹងគ្រប់ទិសទីក្នុងរាជធានី។ តម្លៃក្នុងការជិះមួយដង គឺចាប់ពី២០០០រៀលឡើងទៅអាស្រ័យទៅនឹងចម្ងាយដែលអ្នកចង់ទៅ។

រថយន្តតាក់ស៊ី

សេវាកម្មរថយន្តតាក់ស៊ីក្នុងរាជធានីភ្នំពេញដំណើរការគ្រប់២៤ម៉ោង។ លោកអ្នកអាចកក់មុនតាមទូរស័ព្ទ ឬក៏ស្វែងរកនៅតាមទីតាំងទេសចរណ៌នានា ជាពិសេសនាពេលយប់។ លោកអ្នកក៏អាចកក់រថយន្តឈ្នួលតាមរយៈ Uber និងGrab បានផងដែរ។

ស៊ីក្លូ

ស៊ីក្លូជាមធ្យោបាយធ្វើដំណើរមួយដ៏ពិសេសមួយដែលមានលក្ខណៈរ៉ូមេនទិក និងស្រគត់ស្រគំ ដែលអាចឱ្យលោកអ្នកទទួលយកនូវបទពិសោធន៌ប្លែកមួយ និងទទួលអារម្មណ៍ដូលកាលពីអតីតកាល។