កម្មវិធី «បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ត្រូវការជ្រើសរើសយុវជនស្ម័គ្រចិត្តដើម្បីជួយក្នុងការរៀបចំដំណើរការកម្មវិធីទៅតាមទីតាំងនីមួយៗរួមមាន (១)សាលចុះឈ្មោះនិងរៀនតម្បាញ (២)សាលតម្បាញ (៣)រោងផ្តល់ព័ត៌មាន (៤)គ្រប់គ្រងទីតាំង (៥)ក្រុមចល័ត និង (៦)call center។ លក្ខខណ្ឌជ្រើសរើស យុវជន-យុវនារី ដែលមានបំណងដាក់ពាក្យ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ១. មានពេលទំនេរអាចជួយការងារបានយ៉ាងតិច ១ខែ ២. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ៣. មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងការងារល្អ ៤. មានអត្តចរិតស្លូតបូត សុភាពរាបសា និងមានសុខភាពមាំមួន ៥. មានទំនួលខុសត្រូវ និងឆន្ទៈខ្ពស់លើការងារ ៦. ធ្លាប់មានបទពិសោធន៍ការងារស្ម័គ្រចិត្តកាន់តែប្រសើរ ក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅ បេក្ខជន/បេក្ខនារីដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 070 572 625/ 096 789 5957
សូមបំពេញព័ត៌មានរបស់អ្នកនៅខាងក្រោម សម្រាប់ចុះឈ្មោះការងារស្ម័គ្រចិត្ត របស់កម្មវិធី