Movies

ការបញ្ចាំងភាពយន្តគឺជាទស្សនីយភាពមួយដ៏សំខាន់ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការបង្កបរិយាកាសឱ្យកាន់តែសប្បាយរីករាយនាពេលរាត្រី ក៏ដូចជាបង្កើតចំណងមេត្រីភាព និងការរំលឹកឡើងវិញនូវការចងចាំ ជាមួយនឹងអនុស្សាវរីយ៍ចាស់ៗនាសម័យអតីតកាលតាមរយៈការបញ្ចាំងកុនដែលជាស្នាព្រះហស្ថផ្ទាល់របស់ព្រះបរមរតនកោដ្ឋនៃយើង។
ស្នាព្រះហស្ថខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងមានដូចជា៖
o ព្រះប្រជាកុមារ
o ឆាយាលើអង្គរ
o វាសនាអកុសល
o មាតុភូមិខ្ញុំនាថ្ងៃអស្ដង្គត
o ផ្កាកុលាបនៃភ្នំបូកគោ
o អប្សរា
o Twilight
o The Last Days of Colonel Savath
o An Ambition Reduced to Ashes Crepuscule

ភាពយន្តបែបបុរាណមួយចំនួនដែលបង្កប់ទៅដោយអត្ថន័យអប់រំ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា សម័យកាលនីមួយៗ ក៏នឹងត្រូវយកមកចាក់ដើម្បីជាសារផ្ញើទៅកាន់ប្រជាជនកម្ពុជា និងពិភពលោកថា កម្ពុជាជាប្រទេសតូចតែពិតជាម្បូរសប្បាយរុងរឿង និងមានកិត្តិនាមល្បីល្បាញមួយនៅក្នុងសកលលោក។