ការសម្ដែង

ការសម្តែងជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមញ៉ាំងកម្មវិធីទាំងមូលឱ្យមានបរិយាកាសសប្បាយរីករាយ ក៏ដូចជាជួយជំរុញដំណើរការនៃកម្មវិធីឱ្យប្រព្រឹត្តទៅបានដោយរលូនដែលនឹងមានការសម្តែងដូចជា៖

o ការសម្តែងរបស់ Cambodia Living Art
o ក្បាច់គុនបូរាណខ្មែរ
o អាយ៉ៃ និងកំណាព្យដោយលោកពូព្រហ្មម៉ាញ និងមីងយ៉យ
o ការសម្តែងដោយសិស្ស និស្សិតសកលវិទ្យាល័យ Original Songs
o សៀករហ័សកម្ម
o សិល្បៈសម្តែងដោយកុមារ
o របាំបុរាណ និងប្រពៃណី
o ចាប៉ីលោកតា គង់ ណៃ
o វង់ភ្លេងបុរាណ និងប្រពៃណី
o ក្រុមភ្លេងសម័យ

ការសម្តែងមួយចំនួនត្រូវបានរៀបចំឡើងជាពិសេស ឱ្យសមស្របជាមួយពិធីបុណ្យជាតិ និងប្រពៃណីជាតិខ្មែរសំខាន់ៗដូចជា ពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យច្រត់ព្រះន័ង្គលជាដើម។