កម្ពុជា ប្រកាស​ត្បាញ​ក្រមា​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក

ភ្នំពេញ​៖ ក្រុមការងារ GoGo Cambodia ធ្វើ​យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​ខ្មែរ ដែល​វែង​ជាងគេ​លើ​ពិភពលោក ដោយបាន​សម្ពោធ​ជា​ផ្លូវការ នា​ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​។ យុទ្ធនាការ​នេះ នឹង​ក្លាយជា​មោទនភាព​ថ្មី​សម្រាប់​កម្ពុជា ដែល​លើកកម្ពស់​កិត្យានុភាព​ជាតិខ្មែរ នៅលើ​ឆាក​អន្តរជាតិ​។​

​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកកម្ពស់​មោទនភាព​ជាតិ តាមរយៈ​ស្នាដៃ​មួយ​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ និង​ការបង្ក​បរិយាកាស​ចូល​រួមចំណែក​ពី​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ មរតក​វប្បធម៌​ខ្មែរ​។​

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខ្លះ​នៃ​ពិធី​សម្ពោធ​យុទ្ធនាការ​ក្រមា​៖ «​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ដូច​ខាង​តទៅ​៖