យុទ្ធនាការត្រូវបានចាប់ផ្ដើមដើម្បីបង្ហាញមោទនភាពរបស់កូនខ្មែរទៅកាន់ពិភពលោកកវិញ។

  • 01/01/2018
  • ប្រភព : កម្ពុជាថ្មី

ភ្នំពេញ ៖ យុទ្ធនាការ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “GoGoCambodia” ត្រូវ​បាន​ប្រកាស​ផ្តើម​អនុវត្ត​កាលពី​រសៀល​ថ្ងៃទី​២​ ខែ​មករា ឆ្នាំ​២០១៦​ នៅក្នុង​ផ្សារទំនើប AEON Mall ដោយមាន​វត្តមាន​ក្រុម​យុវជន វ័យក្មេង សហគ្រិន ជោគជ័យ ជ័យលាភី​ជាតិ កីឡាករ​ឆ្នើម តារា​ល្បីៗ និង​អ្នកចូលរួម​រាប់​រយ​នាក់​ផ្សេងទៀត​។​

​យុទ្ធនាការ​”GoGoCambodia” គឺជា​យុទ្ធនាការ​ថ្នាក់​ជាតិ​មួយ​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ ក្រុម​សមាជិក​យុវជន (​យូ អេ​ន អាយ​) You & I នឹង​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​លើកតម្កើង មោទនភាព​ជាតិខ្មែរ នៅ​គ្រប់​វិស័យ ចាប់ពី​វិស័យ​អប់រំ រហូតដល់​វិស័យ​ការពារ​ជាតិ​។ ​យុទ្ធនាការ​នេះ​កើត​ចេញ​ពី​ឆន្ទៈ​កូន​ខ្មែរ ​ក្នុង​គោលបំណង​បង្កើត​ជា​វេទិកា​មួយ ដើម្បី​ឲ្យ​ពួកគេ​គ្រប់រូប អាច​បង្ហាញ​នូវ​មោទនភាព​របស់​ខ្លួន​ក្នុងនាម​ជា​កូន​ខ្មែរ ក៏ដូចជា​មោទនភាព​ជាតិ ទៅដល់​ពិភពលោក​។

កើត​ចេញពី​ក្រុម​យុវជន​ដែល​បង្ហាញ​នូវ​ភាព​វិជ្ជមាន​របស់​កម្ពុជា ហើយ​ជឿជាក់​ទី​លើ​អនាគត​ភ្លឺស្វាង​របស់​ប្រទេស​ខ្លួន GoGoCambodia ទទួល​បាន​ការចូលរួម​ពី​សំណាក់​ក្រុម​យុវជន​ជាច្រើន​ក្រុម​ផ្សេងទៀត រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ដែល​ក្នុង​នោះ​រួម​ទាំង​បុគ្គល​សាធារណៈ កីឡាករ​ជ័យលាភី អ្នក​អប់រំ សហគ្រិន​ជោគជ័យ និង​តារា​ល្បីៗ​ជាច្រើន​។ យុទ្ធនាការ​ជាតិ​មួយ​នេះ ស្វាគមន៍​រាល់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​ចង់​រួមចំណែក​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​របស់ខ្លួន។

GoGoCambodia ប្រកាន់​ភ្ជាប់​នូវ​ទស្សនវិស័យ​ដែល​ថា ប្រសិនបើ​នរណា​ម្នាក់​អាច​ស​ម្រេច​កិច្ចការ​មួយ​ដែល​ជា​ប្រយោជន៍​សម្រាប់​ការ​អ​ភិ​វ​ឌ្ឍន៍ និង​បង្កើន​មោទនភាព​ជាតិ​នោះ អ្នកដទៃ​ទៀត​ក៏​អាច​នឹង​ធ្វើ​បាន​ដែរ​។ យុទ្ធនាការ​នេះ ជំរុញ​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​ជឿជាក់​ថា ប្រទេស​កម្ពុជា​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អនាគត​របស់​ពួកគេ៕