GoGo Cambodia បង្ហាញពីមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ

  • 01/01/2018
  • ប្រភព : vayo

GoGo Cambodia គឺជា​យុទ្ធនាការ​ថ្នាក់​ជាតិ​មួយ បង្កើត​ឡើង​ចេញ​ពី​ក្រុមយុវជន ក្នុង​គោលបំណង​បង្ហាញ​នូវ​ភាព​វិជ្ជមាន​របស់​កម្ពុជា លើកតម្កើង​មោទនភាព​ជាតិ​ខ្មែរ នៅ​គ្រប់​វិស័យ​រួម​បញ្ចូល​ទាំង​វិស័យ​អប់រំ ការពារជាតិ និង​ជា​វេទិកា​ដើម្បី​បង្ហាញ​ពី​មោទនភាព​របស់​ខ្លួន ក្នុងនាម​ជា​កូន​ខ្មែរ ក៏​ដូច​ជា​មោទនភាព​ទៅកាន់​សហគមន៍​អន្តរជាតិ​។ វេទិកា​នេះ រៀបចំ​ធ្វើឡើង នៅ​ផ្សារ​ទំនើប​អ៊ី​អន ម៉ល នា​រសៀល​ថ្ងៃ​ទី​០២ ខែ​មករា​នេះ ដោយ​មាន​ការចូលរួម ពី​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ កីឡាករ​ជ័យលាភី អ្នក​អប់រំ សហគ្រិន​ជោគជ័យ និង​តារា​ល្បីៗ​ជាដើម​។​

​សូមបញ្ជាក់​ថា GoGo Cambodia ប្រកាន់ខ្ជាប់​នូវ​ទស្សនវិស័យ​ដែលថា ប្រសិនបើ​នរណា​ម្នាក់​អាច​សម្រេច កិច្ចការ​មួយ​ដែល​ជា​ប្រយោជន៍​សម្រាប់​អភិវឌ្ឍ និង​បង្កើន​មោទនភាព​ជាតិ នោះ​អ្នក​ដទៃ​ទៀត ក៏​អាច​នឹង​ធ្វើ​បាន​ដែរ​៕ ដោយៈ​សៅ វិសាល​

GoGo Cambodia បង្ហាញ​ពី​មោទនភាព​របស់​ខ្លួន ក្នុងនាម​ជា​កូន​ខ្មែរ​