GoGo Cambodia គឺជាយុទ្ធនាការថ្នាក់ជាតិមួយ បង្កើតឡើងចេញពីក្រុមយុវជន ក្នុងគោលបំណងបង្ហាញនូវភាពវិជ្ជមានរបស់កម្ពុជា លើកតម្កើងមោទនភាពជាតិខ្មែរ នៅគ្រប់វិស័យរួមបញ្ចូលទាំងវិស័យអប់រំ ការពារជាតិ និងជាវេទិកាដើម្បីបង្ហាញពីមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ ក៏ដូចជាមោទនភាពទៅកាន់សហគមន៍អន្តរជាតិ។ វេទិកានេះ រៀបចំធ្វើឡើង នៅផ្សារទំនើបអ៊ីអន ម៉ល នារសៀលថ្ងៃទី០២ ខែមករានេះ ដោយមានការចូលរួម ពីប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ កីឡាករជ័យលាភី អ្នកអប់រំ សហគ្រិនជោគជ័យ និងតារាល្បីៗជាដើម។
សូមបញ្ជាក់ថា GoGo Cambodia ប្រកាន់ខ្ជាប់នូវទស្សនវិស័យដែលថា ប្រសិនបើនរណាម្នាក់អាចសម្រេច កិច្ចការមួយដែលជាប្រយោជន៍សម្រាប់អភិវឌ្ឍ និងបង្កើនមោទនភាពជាតិ នោះអ្នកដទៃទៀត ក៏អាចនឹងធ្វើបានដែរ៕ ដោយៈសៅ វិសាល
GoGo Cambodia បង្ហាញពីមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ