កម្ពុជា ប្រកាស​ត្បាញ​ក្រមា​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក

​ភ្នំពេញ​៖ ក្រុមការងារ GoGo Cambodia ធ្វើ​យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​ខ្មែរ ដែល​វែង​ជាងគេ​លើ​ពិភពលោក ដោយបាន​សម្ពោធ​ជា​ផ្លូវការ នា​ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​។ យុទ្ធនាការ​នេះ នឹង​ក្លាយជា​មោទនភាព​ថ្មី​សម្រាប់​កម្ពុជា ដែល​លើកកម្ពស់​កិត្យានុភាព​ជាតិខ្មែរ នៅលើ​ឆាក​អន្តរជាតិ​។​

GoGo Cambodia ធ្វើ​យុទ្ធនាការ​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក

ក្រុមការងារ GoGo Cambodia ធ្វើ​យុទ្ធនាការ​បំបែក​ឯតទគ្គកម្ម ក្រមា​ខ្មែរ ដែលមាន​ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក ដោយបាន​សម្ពោធ​ជា​ផ្លូវការ នា​ល្ងាច​ថ្ងៃទី​១២ មករា ២០១៨​។ ដោយមាន​គោលបំណង​លើកកម្ពស់​មោទនភាព​ជាតិ និង​ដើម្បី​បង្កើត​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​រួមគ្នា​ថែរក្សា លើកស្ទួយ មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ ជំរុញ​សាមគ្គីភាព និង​ឯកភាព​ជាតិ ទើបបានជា​ក្រុមការងារ GoGo Cambodia រៀបចំ​យុទ្ធនាការ​នេះ​ឡើង​...